ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
មជ្ឈមណ្ឌល ចយ ហូថេល បង្កប់ល្បែងបៀរចិន និងបាញ់ត្រីនិងល្បែងជាច្រើនប្រភេទកាសុីណូ ទីតាំងទល់មុខផ្សារអូឡាំព្យា មហាជនស្នើរសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប!!
Tue,12 September 2023 (Time 09:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 358នាក់)

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មហាជនជាច្រើនមានមន្ទិលថាល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មហាជនសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។
មហាជនជាច្រើនខ្សឹបខ្សៀវគ្នាថាទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លីអន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។។
បើតាមបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខមើលការក៏ត្រូវនៅទីតាំងខាងលើបានប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌលអក្សរចិននិងចយហូរថែលកន្លងមកបានបិទមួយរយៈហើយក្រោយពីរបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះបើកដំណើរការជាថ្មីវិញហើយបុរសជាសន្តិសុខនោះបន្តថាមជ្ឈមណ្ឌលខាងលើមានបានបើកល្បែងដូចជាល្បែងបៀរចិននិងផ្សេងៗលៗ ដូចកាសុីណូបើកដំណើរទាំងថ្ងៃជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ( vip)៕
ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះមិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយកន្លែងនេះធ្វើព្យុះភ្លៀងបានដោយសេរី។
មហាជនសង្ឃឹមថាទីតាំងបើកល្បែងមួយកន្លែងនេះអាជ្ញាធរខណ្ឌ៧មករានិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបជៀសវាងមន្ទិលប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងខៀវបើកដៃពីអាជ្ញាពាក់ព័ន្ធក្នុងខណ្ឌទេទីតាំងមួយកន្លែងនេះមិនអាចបើកដំណើរការបានឡើយបងប្អូនដឹងហើយថាទីតាំងដែលបើកល្បែងដែលខុសច្បាប់គឺអាជ្ញាធរមិនអោយបើកឡើយលុះត្រាតែទីតាំងបើកល្បែងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកដំណើរការបាន។
យ៉ាងណាមិញពាក់ព័ន្ធបើកដំណើរការល្បែងទីតាំងខាងលើពលរដ្ឋស្នើសុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅថ្មីៗនេះសូមបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាមិនខានចៀសវាងពលរដ្ឋលើកឡើងថាកន្ទេតធំបន្លំដេកត្រីងៀតឆ្លៀតពងបើមិនមានការបើកដៃពីអាជ្ញាធរទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗ៖ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះក្មេងទំនើងហិង្សាគ្រួសារជាដើមដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាព

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23 នាក់
ម្សិលមិញ :
55 នាក់
សប្តាហ៍នេះ :
413 នាក់
ខែនេះ :
1796 នាក់
3 ខែនេះ :
5890 នាក់
សរុប :
97387 នាក់