ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត
Wed,20 May 2020 (Time 03:34 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1404នាក់)

បន្ទាយមានជ័យ÷ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ ម៉ោង១៧ : ៣០នាទី មានប្រជាពលរដ្ឋខ្មែរចំនួន០៤នាក់ ក្នុងនោះមានអ្នកនាំ០១នាក់ បានលួចឆ្លងដែនពីខ្មែរទៅថៃ ត្រូវទាហានឈុតខ្មៅថៃឃាត់បានចំនួន០៣នាក់ ដោយអ្នកនាំបានយកលុយក្នុង០១នាក់ ចំនួន២៥០០បាត ជូនដល់ផ្សារឡុងគ្លឿ តែមិនទាន់ដល់ផង ត្រូវទាហានឈុតខ្មៅថៃ ចាប់បាន ចំនួន០៣នាក់ ហើយអ្នកនាំផ្លូវ បានព្យាយាមរត់គេចតែត្រូវទាហានឈុតខ្មៅស្ទាក់ដេញចាប់បាន នៅចំណុចមាត់អូរខាងថៃ ភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់នឹងមុខភូមិសាស្រ្តប៉ុស្តិ៍បឹងសាគូ ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។

ដោយយោងតាមព័ត៌មានសង្គមFacebook បានបង្ហោះថាៈ នៅម៉ោង៥:៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានទាហានឈុតខ្មៅថៃ ចំនួន០៣នាក់ បានដេញចាប់ប្រជាពលរដ្ឋ០១នាក់ ហើយផ្ទុះអាវុធចំនួន០១គ្រាប់ បានរត់គេចពីទាហានឈុតខ្មៅថៃ មកដល់មាត់អូរព្រំដែនក៏ទាក់ជាប់នឹងបន្លាលួស(រងរបួស) ត្រូវបានកម្លាំងទាហានឈុតខ្មៅថៃ ចាប់បញ្ចូនទៅមន្ទីរពេទ្យ ដើម្បីលាងរបួស គឺមិនទាន់ច្បាស់ការទេ រងចាំស៊ើបសួរពីជនរងគ្រោះបន្ត។ ដោយឡែកម្លាំងប៉ុស្តិ៍បឹងសាគូ បានទំនាក់ទំនងទៅទាហានឈុតខ្មៅថៃករណីខាងលើ អំពីការផ្ទុះអាវុធ គឺទាហានប្រាប់ថាមិនបានផ្ទុះអាវុធឡើយ។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍ បឹងសាគូ នៃវរសេនាតូច៩១១ បានប្រាប់សារព័ត៌មាន Friday Daily News យើងឲ្យដឹងថា ខាងទាហានថៃ និង តាមសម្តីរបស់ពលរដ្ឋខ្មែរយើងដែលនៅក្នុងហេតុការ បានអះអាងដូចគ្នាថា ពុំមានការបាញ់មកលើពួកគាត់ (ពលរដ្ឋខ្មែរ) នោះទេ ។ លោក នាយប៉ុស្តិ៍បន្តថា ពលរដ្ឋខ្មែរពួកគាត់បានរត់ទាក់បន្លាលួសដោយខ្លួនឯង បន្ទាប់ពីមានសំលេងមួយផ្ទុះឡើង ដូចជាសំលេងបាញ់កាំភ្លើងចឹង តែគេមិនដឹងថា ជាសំលេងអ្វីឲ្យពិតប្រាកដនោះទេ ។ រីឯ ពលរដ្ឋខ្មែរទាំង៤នាក់នោះត្រូវបានខាងទាហានថៃ ប្រគល់មកឲ្យខាងសមត្ថកិច្ច និងបានមកដល់កម្ពុជា វិញកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
99 នាក់
សប្តាហ៍នេះ :
371 នាក់
ខែនេះ :
2107 នាក់
3 ខែនេះ :
5400 នាក់
សរុប :
93830 នាក់