ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់កណ្តាលក្រុងភ្នំពេញបើកលេងដោយសេរីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិង លោក ស ថេត ស្នងការរាជធានីភ្នំពេញរក្សាភាពស្ងៀមស្ងាត់?
Tue,16 May 2023 (Time 03:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 463នាក់)

ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់កណ្តាលក្រុងភ្នំពេញបើកលេងដោយសេរីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិង លោក ស ថេត ស្នងការរាជធានីភ្នំពេញរក្សាភាពស្ងៀមស្ងាត់?

តេីល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ក្នុងក្រុងភ្នំពេញក្រោមការសម្របសម្រួលពី ឯកឧត្តម ឃួងស្រេង និង ឯកឧត្តម នេតសាវឿន មែនទេ ឬ មួយ សម្តេច ក្រឡាហោម ស ខេង ជាអ្នកចេញច្បាប់អនុញ្ញាតស្របច្បាប់ បានជា ហ៊ាសួរ (ភ្នំមាស) ដំណើរការយ៉ាងរលូនបែបនេះ!
នៅក្នុងក្រុងភ្នំពេញ គេសង្កេតឃើញមានមនុស្សដែលឈរសម្លឹងមេឃ តាមដំបូលអាគារដោយមិនចង់បិទភ្នែកនោះ ត្រូវបានមហាជនដាក់ការសង្ស័យថា ជាអ្នក ភ្នាល់ល្បែងទឹកភ្លៀងដែលគេហៅម្យ៉ាងទៀត គឺ ល្បែងភ្នាល់ទឹកឈាមដំណក់ ចុងក្រោយ។

ដោយឃើញមនុស្សឈរលេងបានយ៉ាងរលូនបែបនេះ ក៏បានដាក់ជាសំនួរថា ការលេងបានអាស្រ័យ លើច្បាប់អនុញ្ញាត ទេីបលេងបានបែបនេះ តេីច្បាប់ចេញពីសាលាក្រុង ឬក្រសួងមហាផ្ទៃជាអ្នកចេញ?។
ជាក់ស្តែងគេឃើញ ល្បែងទឹកភ្លៀងខុសច្បាប់ដុះស្លែរនៅខាងជើងផ្សារអូរឬស្សីកណ្តាលក្រុងភ្នំពេញ នឹងមាននៅស្តាតអូឡាំពិច ឯមួយកន្លែងទៀតឈរដីវាលក្រោមដេីមឈេី បឹងកក់ដែល ទិញលក់ជាកៅស៊ូៗ មានទិញម៉ាកៅស៊ូលក់ម៉ាកៅស៊ួរហូតដល់១០កៅស៊ូ=១០មុឺនដុល្លារឈានដល់១០០កៅស៊ូ=១លានដុល្លារសុីសាច់ហុតឈាមតាមរលកទឹកភ្លៀងមាន ឈ្មោះ ទឹកភ្លៀងភ្នំទឹកហូរ ភ្លៀងផ្ការី ភ្លៀងអូសអួន ភ្លៀងសំលី ភ្លៀង……….នោះ ខណៈនេះបាននិងកំពុងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីតាំងពីផ្សារអូរឬស្សី អូទ្បាំពិច ផ្សារថ្មីពីព្រលឺមដល់យប់គ្មានទាក់ភ្នែកអាជ្ញាធរឬសមត្ថកិច្ចខាងណាឡើយនិយាយអោយចំគឺមិនហ៊ានក្អកចុះទៅបង្ក្រាបល្បែងខុសច្បាប់នោះទេ រាប់ទាំងលោកឃួង ស្រេង ជា គណៈបញ្ជាការឯកភាពនិងលោកស ថេតផង?។ឯមេល្បែងកាន់តែបានចិត្ត(មេសួរ រហ័សនាមភ្នំមាស)និង អ្នកលេងកាន់តែពេញនិយមបំផុតដូចឆ្នាំមុនៗដដែល។
ដោយឡែក ដែលគួរអោយអស់សំណើចគឺថាលោកឃួងស្រេងចៅហ្វាយក្រុងនិងលោក ស ថេតស្នងការក្រុង៊រងការរិះគន់របស់ពលរដ្ឋក៏មិនព្រមចាត់តាំងការបង្ក្រាបឡើយ គឺជាគណះបញ្ជាករឯកភាពបានតែមាត់ ឯត្រកៀកងាប់ស្តូក។

ការលេងបានយ៉ាងរលូននេះហេីយ ទេីបមហាជនដាក់ការសង្ស័យថា បេីគ្មានការសម្របសម្រួលពីក្រសួងមហាផ្ទៃ និង សាលាក្រុងភ្នំពេញទេ ធ្វើម្តេច ល្បែងភ្នាល់ទឹកភ្លៀងរបស់ លោក តាសួរហៅហាសួរភ្នំមាស ដំណើរការបានដោយរលូនបែបនេះនោះ?។
បេីដូចនេះមានតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទេ ទើបអាចប្រើកណ្តាប់ដៃដែក ធ្វើអោយ តាសួរ ខ្លាចរអាខ្លះ ព្រោះអីបេីមាន ក្រសួងមហាផ្ទៃ និង សាលាក្រុងភ្នំពេញជាអ្នកសម្របសម្រួលទៅហើយមែននោះ?។

ដោយឃើញនូវការលេងល្បែងភ្នាល់ទឹកភ្លៀង ក្លាយល្បែងភ្នាល់ ទឹកភ្នែកបែបនេះ ប្រជាជនក៏ដូចជាមហាជនបាន សូមណូមពរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាមានចំំណាត់ការទៅលេីល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុងភ្នំពេញនេះផង។
ប្រភពហ្វេសប៊ូក

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
25 នាក់
សប្តាហ៍នេះ :
310 នាក់
ខែនេះ :
1779 នាក់
3 ខែនេះ :
5603 នាក់
សរុប :
94383 នាក់