ថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
លោក អ៊ួន សុវណ្ណារ៉ា ព្យាយាមបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន តាមរយៈការបិទព័ត៌មានអ្នកកាសែត…
Mon,15 May 2023 (Time 07:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 667នាក់)

ភ្នំពេញ៖ លេចឮតាមខ្យល់ល្ហៀកៗថា មានកាសែតមិនតិចទេដែលបានចុះផ្សាយពីរឿងអាស្រូវពុករលួយរបស់ លោក អ៊ួន សុវណ្ណារ៉ា ក្រោយពីឡើងកាន់តំណែងជា មេគយចល័តតំបន់១ រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានលោក អ៊ួន សុវណ្ណារ៉ា ឲ្យមន្ត្រី ឬមនុស្សជំនិតរបស់គាត់ ធ្វើការចរចាជាមួយអ្នកកាសែតទាំងនោះ ដើម្បីបិទព័ត៌មានមិនឲ្យចេញផ្សាយ ជាថ្នូរនឹងការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ។

ដោយឡែកថ្មីៗនេះ មានការបែកធ្លាយពីក្រុមឈ្មួញរកស៊ីដឹកទំនិញធំៗ និងមន្ត្រីពាក់ព័ន្ធបានបង្ហើបប្រាប់អ្នកកាសែតថា ប្រធានគយចល័តតំបន់១ រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អ៊ួន សុវណ្ណារ៉ា មិនបានទប់ស្កាត់បទល្មើសទំនិញគេចពន្ធ និងការបង់ពន្ធមិនគ្រប់ទេ ពិសេសមិនខ្វល់ពីការរកចំណូលបង់ពន្ធជូនរដ្ឋឲ្យគ្រប់តាមផែនការស្ថាប័នខ្លួននោះឡើយ។

បើតាមប្រភពបែកធ្លាយខាងលើបាននិយាយថា កាលពីពេលថ្មីៗនេះ ក្រុមអនុលោម ឬក្រុមជំនួយការ សម្រាប់ចុះត្រួតពិនិត្យសាខាការិយាល័យគយ និងរដ្ឋាករកម្ពុជា តាមច្រកចេញ-ចូលព្រំដែន និងនៅតាមផែស្ងួតនានា បានរកឃើញថា មានទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទស្ទើរគ្រប់កន្លែងទូទាំងប្រទេស ធ្វើឱ្យប្រធានការិយាល័យគយតាមគោលដៅមួយចំនួនភ័យភ្នែកនៅកញ្ចឹងក ព្រោះខ្លាចរបូតតំណែង ហើយរត់ចែកជើងគ្នាព្រាតទាំងយប់សុំជួប ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្រាយការពារកំហុសរបស់ខ្លួន។

ចំណែកនៅក្នុងដែនសមត្ថកិច្ចរបស់លោក អ៊ួន សុវណ្ណារ៉ា តំបន់១ រាជធានីភ្នំពេញ ត្រូវបានក្រុមអនុលោម ចាប់ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ នៅផែស្ងួតរាជធានីភ្នំពេញកៀនស្វាយ ដោយផាកពិន័យប្រមាណជាងជាង ៦០ម៉ឺនដុល្លារ។

ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាព “tbc hotnews” បានព្យាយាមទំនាក់ទំនងទៅលោក អ៊ួន សុវណ្ណារ៉ា តាមប្រព័ន្ធទូរស័ព្ទផង និងតាមប្រព័ន្ធតេឡេក្រាមផងជាច្រើនដង ប៉ុន្តែមិនលើកទូរស័ព្ទ និងមិនមានការឆ្លើយតប។

សូមរម្លឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះ នាយប្រុញ (រហស្សនាម) បានទៅទទួលទានកាហ្វេនៅហាងមួយកន្លែងម្តុំទួលគោក ខណៈនោះចៃដន្យឃើញមនុស្សមួយក្រុមមានគ្នា៣-៤នាក់កំពុងជជែកពីរឿងការងាររកស៊ី ខណៈនោះនាយប្រុញបានផ្ទៀងត្រចៀកស្តាប់ដោយយកចិត្តទុកដាក់បំផុត។ មួយស្របក់ក្រោយមកពួកគេបានលើកយកឈ្មោះ លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ រាជធានីភ្នំពេញ មកនិយាយ ដែលនាយប្រុញសូមដាក់រហស្សនាមថា “ជាក្រុមមាត់ចាបមាត់ព្រាប”។

ពួកគេបានខ្សឹបខ្សៀវគ្នាថា លោក អ៊ួន សុវណ្ណារ៉ា យីអ៊ុនឡើងខ្ពស់ត្រដែតតែម្តង តាំងពីទទួលតំណែងជាមេគយចល័តតំបន់១ រាជធានីភ្នំពេញ កាលណាមក រាល់ឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូច ទាំងធំ ទាំងទំនិញស្របច្បាប់ និងមិនស្របច្បាប់ ចូលមកក្នុងរាជធានីភ្នំពេញ ត្រូវធ្វើការទំនាក់ទំនងជួប លោក អ៊ួន សុវណ្ណារ៉ា ជាមុនសិន។

ក្រុមមាត់ចាបមាត់ព្រាបបាននិយាយថា មន្ត្រីគយចល័ត បានឃុបឃិតជាមួយឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការ ហើយឈ្មួញទាំងនោះអាចធ្វើការដឹកទំនិញចូលមកកាន់ រាជធានីភ្នំពេញបានយ៉ាងរលូន មិនថាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញស្របច្បាប់នោះឡើយ។

ក្រុមមាត់ចាបមាត់ព្រាបបានបន្តថា ក្នុងមួយថ្ងៃៗ ឬមួយយប់ៗយ៉ាងហោចមានរថយន្តធំៗមិនតិចជាង ៥០០ ទៅ១០០០គ្រឿង និងអាចលើសពីនេះ បានដឹកជញ្ជូនទំនិញចូលមកក្នុង រាជធានីភ្នពេញ និងត្រូវដកតុងក្បាលឡានតាមរបៀបពុករលួយជូនមន្ត្រីគយចល័តតំបន់១ រាជធានីភ្នំពេញ មិនក្រោមពី១០០ដុល្លារ ទៅ៤០០ដុល្លារឡើយ តាមប្រភេទទំនិញជាក់ស្តែង..sic។

ដូច្នេះបើតាមការលើកឡើងពីក្រុមមាត់ចាបមាត់ព្រាបខាងលើអាចនិយាយបានថា លោក អ៊ួន សុវណ្ណារ៉ា បន្ទាប់ពីទទួលបានតំណែងជាមេគយចល័តតំបន់១ រាជធានីភ្នំពេញ កំពុងមានការកាក់កបជាខ្លាំងក្នុងការប្រមូលលុយតាមរបៀបពុករលួយពីក្រុមឈ្មួញរកសុីធំៗ ដើម្បីយកទៅធ្វើមានបានផ្ទាល់ខ្លួន ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ឬមួយឆ្នាំៗ។

លោក អ៊ួន សុវណ្ណារ៉ា អង្គភាព “TBC hotnews” មិនទាន់អាចសុំការបំភ្លឺបានទេ ពាក់ព័ន្ធការលើកឡើងពីសំណាក់ក្រុមមាត់ចាបមាត់ព្រាបខាងលើនេះ៕ 0769999983. 086548885

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
28 នាក់
សប្តាហ៍នេះ :
288 នាក់
ខែនេះ :
1768 នាក់
3 ខែនេះ :
5790 នាក់
សរុប :
109090 នាក់