(ព្រះសីហនុ)សំណង់ផ្ទះអត់ច្បាប់យ៉ាងធំ ធ្វើលើចំណីឆ្នេរសាធារណៈ ក្នុងភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្ត្តព្រះសីហនុតើចៅសង្កាត់មួយអញ្ញាធរ័អនុញ្ញាតរឺយ៉ាងណាបានជាគ្មានការអន្តរាគមន៍ណាមួយ……
(ព្រះសីហនុ)សំណង់ផ្ទះអត់ច្បាប់យ៉ាងធំ ធ្វើលើចំណីឆ្នេរសាធារណៈ ក្នុងភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្ត្តព្រះសីហនុតើចៅសង្កាត់មួយអញ្ញាធរ័អនុញ្ញាតរឺយ៉ាងណាបានជាគ្មានការអន្តរាគមន៍ណាមួយ……
សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីឆ្នេរសាធារណៈ បានកើតមានជាហូរហែរ ដោយគ្មានការហាមឃាត់ជាក់ស្តែងមានការសាងសង់នូវសំណង់ផ្ទះមួយយ៉ាងធំនៅមាត់ឆ្នេរក្នុងមូលដ្ឋានភូមិ៣សង្កាត់មួយក្រុងព្រះសីហនុ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីឆ្នេរដែលកំណត់ដោយមាត្រាច្បាប់ ។.
បញ្ជាក់ដែលសំណង់ផ្ទះសាងសង់រំលោភដោយគ្មានផ្លង់គ្មានច្បាប់អនុញ្ញាតតាមប្រភពព៍ត័មានថាម្ចាស់ឈ្មោះទិតដែលសំណង់មួយនេះសាងសង់ជាច្រើនខែមកហើយដោយគ្មានច្បាប់អនុញ្ញាតទាល់តែសោះប្រជាពលរដ្ឋបានដាក់ការសង្ស័យថាតើអញ្ញាធរ័លោកមិនបានដឹងរឺក៏ត្រូវថ្នាំសណ្តំបានជាដេកលក់ដោយមិនដឹងថាមានការសាងសង់ផ្ទះយ៉ាងធំដោយគ្មានច្បាប់អនុញ្ញាតទាំងស្រុងយ៉ាងនេះ ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសូមស្នើរដល់ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុព្រមទាំងអញ្ញាធរ័ចៅសង្កាត់មេត្តាមានចំណាត់ការលើការសាងសង់នៅសំណង់ផ្ទះគ្មានច្បាប់យ៉ាងធំមួយនេះព្រមទាំងផ្ទះនិងផែជាច្រើនទៀតដែលគ្មានច្បាប់អនុញ្ញាតហើយសាងសង់ដោយសេរីបែបនេះនៅក្នុងមូលដ្ឋានភូមិបីសង្កាត់មួយក្រុងព្រះសីហនុខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះរបស់លោកទិតនៅតែដំណើរការសាងសង់ដដែល ។
ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងផ្ទះដែលគ្មានច្បាប់អនុញ្ញាតមួយនេះហើយនេះសរបញ្ជាក់អោយឃើញការអនុវត្តច្បាប់របស់អញ្ញាធរ័កាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព។