បង្រ្កាបទីតាំងផលិត គ្រឿងសំអាង ក្លែងក្លាយ នៅខណ្ឌដង្កោ រកឃើញមេឡេ ទុកលាយចំនួន ៣ធុង និងសម្ភារជាច្រើនទៀត…
យោងតាមគណនីហ្វេសបុកលោក ម៉ុក ពុទ្ធា បានឲ្យដឹងថា៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ បានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនិង ព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យនៅ ទីតាំងផលិត គ្រឿងសំអាង ក្លែងក្លាយ ស្ថិតផ្ទះលេខ៦B ផ្លូវបេតុងលេខ០៤ បូរីឡាយគង់ សង្កាត់ដង្កោ សម្ភារៈវត្ថុតាងរួមមាន៖
1.ម៉ាស៊ីនផ្លុំ ចំនួន ០១គ្រឿង 2.ម៉ាស៊ីនបាញ់ឡេចូលក្លង ចំនួន ០២គ្រឿង 3.ម៉ាស៊ីនអ៊ុតចំនួន ០១គ្រឿង 4. ម៉ាស៊ីនកូរធំ-តូចចំនួន០២គ្រឿង 5.ឡេលាយរួច ចំនួន ០៣ធុងធំ 6.មេឡេ ចំនួន ០៣ធុង 7.ម្សៅសម្រាប់លាយឡេ ចំនួន ០១កេះ 8.ឡេសម្រេចក្លងតូច ចំនួន ០៧កេះ 9.សេរ៉ូមលាបមុខ ចំនួន ១៤កេះ 10.ទឹកសេរ៉ូមមិនទាន់វេចខ្ចប់ ចំនួន ០៥កេះ 11.សំបកក្លង ចំនួន ០២កេះ 12.ម្សៅខាតស្បែក ចំនួន ១៤ប្រអប់៕