អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយ.....
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះព័ត៌មានក្លែងក្លាយមួយដែលមានចេតនាអាក្រក់បំផុសបំផុលឲ្យសាធារណ:ជនយល់ច្រឡំថា<<ក្រសួងនឹងធ្វើការផ្លាស់ប្ដូរមន្ត្រីបម្រើការងារនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំង២៧ទីតាំង>> ដែលការផ្សាយនេះគឺជាព័ត៌មានមិនពិតនោះទេ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដែលក្រុមសកម្មជនហ្វេសប៊ុកកម្ពុជាបានទទួលនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងច្បាស់ថា<<មកទល់ពេលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់នៅឡើយនោះទេ>>។
សូមអានសេចក្ដីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖