ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
គ្រឿងសំអាង ដែលអ្នក​នាង ខ្ញុង LIVE ​លក់​រាល់​ថ្ងៃលើបណ្តាញសង្គម ​ត្រូវ​សមត្ថកិច្ច​ចុះឆែក​ឆេរដកហូតដោយ​សង្ស័យ​អត់​​ច្បាប់
Fri,10 January 2020 (Time 09:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1137នាក់)

កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២០ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានបើកប្រតិបត្តិ​ការបង្ក្រាប​ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ ដែលទីតាំង​ទី​១​នៅផ្ទះ​លេខ​៥៨z​និង​តាំងទី​២ ផ្ទះ​លេខ​៥០z ផ្លូវ​លេខ​១៣៤z​ក្រុម​២៣ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ មាន​ម្ចាស់​ឈ្មោះ យ៉ាង ផាន់​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ សហគ្រាស​(​យីហោ​អេ​ឡិច​គី​កូ​សប​) ។

ការចុះ​បង្ក្រាប​នោះ​ផងដែរ សមត្ថកិច្ច​ចម្រុះ​បាន​ពិនិត្យ​រកឃើញ​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ​ខុសច្បាប់​ត្រូវបាន​នាំចូល រក្សាទុក និង​ចែកចាយ​ដោយ​គ្មាន​ការអនុញ្ញាតិ​ច្បាប់​ពី​ក្រសួងសុខាភិបាល និង​គ្រឿងសម្អាង​មួយចំនួន​ត្រូវបាន​សង្ស័យថា​វិច​ខ្ចប់​ដោយ​ម្ចាស់​ទីតាំង​ខុស​ស្តង់ដារ​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាតិ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច រួម​នឹង​ការដកហូត​ស្ទិ​ក​ហ្គ័​រ​បិទ​លើ​ផលិត​មួយ​ចំ​មួន​ទៀត​ផងដែរ ។​

គ្រឿងសំអាងខាងលើខ្លះ ត្រូវបានគេដឹងថា ត្រូវបានLive លក់តាមបណ្តាញសង្គមហ្វេសបុក ដោយតារាកំប្លែងដ៏ល្បីអ្នកនាង ខ្ញុង ដែលមានប្រេនម៉ាក Nk ដែលសមត្ថកិច្ច​សង្ស័យ​ថា ជា​ផលិតផល​គ្មានច្បាប់អនុញ្ញាត ដែលប៉ះពាល់ដល់សុខភាព​។ ​ផលិតផល​​គ្រឿងសម្អាង​ទាំងនោះ ត្រូវបាន​ដកហូត​ជា​បណ្តោះអាសន្ន​យកមក​រក្សាទុក​នៅ​លេខាធិការដ្ឋាន គណៈ​កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដើម្បីទុកស្រាវជ្រាវស៊ើបអង្កេតបន្តតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
108 នាក់
សប្តាហ៍នេះ :
311 នាក់
ខែនេះ :
1799 នាក់
3 ខែនេះ :
5604 នាក់
សរុប :
94366 នាក់